need1e - raw dream (soben chau) lyrics
[intro] យ៉! ស្រានេះខ្លាំងដល់កហើយនៀក! ដេកតិចសិន
ស្រវឹងដល់ក (មួយទៀតទៅ) (អត់ហេ៎!?) ស្រាថ្នាំ
ចូល! ចូល!
[need1e] យប់ជ្រៅអង្គុយអោបដបស្រា អាមេak ស្ពឹកអស់ឱរ៉ា បេះដូងដែលគ្មានពន្លឺធ្វើឱ្យចិត្តខ្ញុំឈឺដូចជាមានជំងឺ ឌឺ! តាំងពីតូចដល់ធំជាមួយកូនខ្មែរក្នុង gang ដូចខ្ញុំ នៅក្រុមខ្លាចអត់ខ្លាចឃ្លានចូលលក់អាភៀនឱ្យអ្នកជក់គ្រឿងញៀន ឱ្យភ្លាម! ចង់មានចង់បាន ខោអាវថ្មីមាសពេជ្រស្រីក្នុងឡាន មិនខាន! ធ្វើម្តេចឱ្យរស់កុំមកជិតខ្ញុំប្រយ័ត្ននាងខូចឈ្មោះ ពីព្រោះរៀមរស់នៅដូចចោរ កាំភ្លើងជាប់ខោជិះឡានអត់សោរ ក្រពេក! គ្មានស៊ីគ្មានដេកធុញដីធុញមេឃធុញជក់បារីសេក
[hook] កូនប្រុសហ៊ានស៊ីហ៊ានសង ផ្លោះរបងអាកាជាប់ខ្នង ផុងច្បាប់ដេញចាប់ខ្ញុំចង់ បើសិនខ្ញុំស្លាប់ដុតធូបឱ្យផង សូមឱ្យងើបជាខ្មោចឆៅ ទាន់ចិត្តខ្ញុំវានៅក្តៅ ទ្រូងដំបៅនៅមួម៉ៅ កាន់ពូថៅពាក់ខោអាវខ្មៅ
[need1e] ចំបែងចង់ហើរដូចខ្លែង បឺតកញ្ឆាឈ្លក់ផ្សែងអង្គុយសើចម្នាក់ឯង ខំតែងចម្រៀងសែនរឮកមិត្តភ័ក្តជិតស្និតទោសមួយជីវិត (ជីវិត) នាំគ្នាសម្លៀងកាំបិតសាសន៍ខ្មែរក្នុងគុកគ្មានគេចូលចិត្ត បាបកម្មព្រោះតែចិត្តខ្លាំងជាប់គុករាប់ឆ្នាំគ្មានស្រីណាចាំយើង ខាំមាត់សង្កត់ភ្លើងបើមិនស្ទាត់កុំឈានជើងផែនដីសុទ្ធតែឈ្លើង ណ្ហើយចុះខ្លួនក៏ខុស រឿងខ្ញុំខ្សែវែងជាងអំបោះ គាស់កាំភ្លើងឱ្យគ្រាប់សំណរហោះតម្រង់ដាក់អាឈ្មោលញីណាដែលមិនស្មោះ កុំធ្វើឱ្យចិត្តខ្ញុំទាស់ឡើយ បើអ្នកមានកាំភ្លើងខ្ញុំសូមឆ្លងឆ្លើយ
[hook] កូនប្រុសហ៊ានស៊ីហ៊ានសង ផ្លោះរបងakជាប់ខ្នង ផុងច្បាប់ដេញចាប់ខ្ញុំចង់ បើសិនខ្ញុំស្លាប់ដុតធូបឱ្យផង សូមឱ្យងើបជាខ្មោចឆៅ ទាន់ចិត្តខ្ញុំវានៅក្តៅ ទ្រូងដំបៅនៅមួយម៉ៅ កាន់ពូថៅពាក់ខោអាវខ្មៅ
[need1e] បើមិនហ៊ានកុំបង្កើតសង្គ្រាម ពួកម៉ាកគ្នាខ្ញុំសុទ្ធតែខ្មែរកកឈាម ចេញពីគុកមានគេស្អប់ពេញស្រុក មានគេសើចសប្បាយពេលឃើញខ្ញុំកើតទុក្ខ ឈឺចុកនឹងខ្ញុំធ្វើអ្វី បើក្តិតមិនរមាស់ខំរុកធ្វើអី អ្នកទាំងអស់ប្រយ័ត្នសំដីខ្ញុំនឹងលួចកូនស្រីធ្វើអ្នកនាងកង្រី ចង់ជេរហៅខ្ញុំស្អីទៀត ហៅខ្ញុំសុទ្ធតែចោម្សៀត ប៉ុន្តែខ្ញុំសូមជំរាបកូនអ្នកទាំងអស់ហៅខ្ញុំបងសុភាព ទាញកាំភ្លើង45ទប់ទល់ អង្គុយផឹកស្រាថ្នាំក្រពុល ឈ្មោះខ្ញុំជាអាកូនម្ជុល សម្រុកចូលផ្ទះប្លន់សុភមង្គល
[hook] កូនប្រុសហ៊ានស៊ីហ៊ានសង ផ្លោះរបងakជាប់ខ្នង ផុងច្បាប់ដេញចាប់ខ្ញុំចង់ បើសិនខ្ញុំស្លាប់ដុតធូបឱ្យផង សូមឱ្យងើបជាខ្មោចឆៅ ទាន់ចិត្តខ្ញុំវានៅក្តៅ ទ្រូងដំបៅនៅមួយម៉ៅ កាន់ពូថៅពាក់ខោអាវខ្មៅ
[outro] ងើបឡើង ថ្ងៃចាំងគូទហើយ នៅដេកដល់ណាទៀត ងើប! អាប្រមឹក ងើបឡើង! ងើប! អ៎ យល់សប្តិដឹងនាក? យល់សបិ្តអាក្រក់ទៀតហើយហែ៎ង ស្រវឹងដល់កហើយនៀក ងើប!
Random Lyrics
- joshua james - truths lyrics
- los campesinos! - renato dall’ara (2008) lyrics
- sexion d'assaut - rescapé lyrics
- prinz pi - sneakerking 3 lyrics
- albert king - bad luck blues lyrics
- anna hertzman - sång till gud lyrics
- marlon craft - workin' lyrics
- lori meyers - a-sinte-odio lyrics
- yölintu - mä putoan lyrics
- merle haggard - no more trains to ride lyrics