azlyrics.biz
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

boratwent2 – gg lyrics

Loading...

(“gg lyrics”)

តើអូនដែលចាប់អារម្មណ៏បងទេ បងសូមសួរទៅមាសមេ
តើអូនដឹងខ្លួនឬទេ ថាបងលួចស្រឡាញ់អូនយូរហើយ
តើត្រាណត្រើយមានអារម្មណ៏យ៉ាងណា​ នៅពេលបងសុំចម្លើយ
សូមជីវ៉ាអូនឆ្លើយប្រាប់ឲ្យបងដឹងការពិតផងបានទេ
ឬមួយក៏មាសមេ អូនមិនពេញចិត្តនឹងរូបបង
ឬមួយក៏ស្នេហ៏ស្នង អូនមានអ្នកថែរួចទៅហើយ
ប៉ុន្តែបងមើលទៅអូនដូចជាមិនមានអ្នកណាឡើយ
ហើយបងក៏មិនកន្តើយបណ្ដោយឲ្យអូនបានទៅគេ
បងដឹងថាជីវ៉ា ធ្លាប់ខូចចិត្តរឿងស្នេហា ជួបមនុស្សប្រុសសាវា ធ្វើឲ្យអូនស្រក់ទឹកនេត្រា
ប៉ុន្តែរូបបងជាសុភាពបុរសស្នេហ៏ស្មោះមិនសាវាមុសារអូនកុំព្រួយ
បេះដូងបងសម្រាប់តែអូនមួយ
ស្រឡាញ់ដល់ទីបញ្ចប់មិនក្បត់ដោះដៃ
ឬធ្វើឲ្យថ្លៃខូចចិត្តទេណា baby
តើអូនដែលចាប់អារម្មណ៏ទេ ពេលដែលបងតែងនៅជិតស្រី
បងតែងងាកមើលចរណៃ ប៉ុន្តែរូបថ្លៃធ្វើមិនដឹង
តើអូនមានអារម្មណ៏ចម្លែកទេ
នៅពេលបងមើលយ៉ាងហ្នឹង
ឬមួយក៏ស្រស់ព្រលឹង អូនអៀនមិនហ៊ានងាកមើលបង
ណ្ហើយចុះមិនជាអ្វី ឲ្យតែបងបានមើលស្រី គឺអស់ចិត្តហើយ
ម្យ៉ាងទៀតបើអូនបានស្ដាប់ឮ
តើអូនអាចឲ្យចម្លើយបានទេ
តើអូនដែលចាប់អារម្មណ៏បងទេ
បងសូមសួរអូនជាថ្មី
បងពិតជាមានភក្រ្ដី ស្នេហ៏ស្មោះជូនអូនតែម្នាក់
សូមអូនជឿជាក់ បងហ៊ានបញ្ជាក់ ធ្វើអ្វីគ្រប់យ៉ាងដើម្បីស្ងួន
តើអូន តើអូនស្នេហ៏បងវិញដែរទេ



Random Lyrics

HOT LYRICS

Loading...