azlyrics.biz
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

boratwent2 – midnight miss her lyrics

Loading...

(“midnight miss her lyrics”)

អាចដែរទេ គ្រាន់តែសុំនៅក្បែរអូន
អាចដែរទេ គ្រាន់តែចង់នៅក្បែរ
អាចមើលថែ រូបអូនគ្រប់ពេលវេលា
ទោះត្រឹមតែ១នាទីក៏ព្រមដែរ
ឲ្យតែស្នេហ៏អូនប្រណីដល់បង
ណានួនល្អង បងសុំប៉ុណ្ណឹងបានទេ
រាល់រាត្រី បងតែងតែដេកគិតដល់រូបស្រី
យកទូរស័ព្ទដៃឆាតទៅចរណៃ
តើអូនកំពុងតែធ្វើអី
មាននឹកឃើញបងខ្លះទេថ្លៃ
បងសែនបារម្ភ បងសែននឹកនាដល់រូបអូនខ្លាំងពេកក្រៃ
ខុសដែរទេ ពេលដែលបងឆាតទៅអូនរាល់ថ្ងៃ​
ធុញដែរទេ ពេលដែលបងរំខានរូបស្រី
គ្រាន់តែចង់ផ្ញើពាក្យ good night ទៅកាន់ស្រី
អាចដែរទេ គ្រាន់តែសុំនៅក្បែរអូន
អាចដែរទេ គ្រាន់តែចង់នៅក្បែរ
អាចមើលថែ រូបអូនគ្រប់ពេលវេលា
ទោះត្រឹមតែ១នាទីក៏ព្រមដែរ
ឲ្យតែស្នេហ៏អូនប្រណីដល់បង
ណានួនល្អង បងសុំប៉ុណ្ណឹងបានទេ
សំនៀងស្នេហ៏នៅពេលរាត្រី បងសូមច្រៀងជូនទៅកាន់ស្រី
ប្រាប់ពីអត្ថន័យឲ្យអូនយល់ន័យថាបងស្រឡាញ់អូនប៉ុនណា
នៅក្នុងពេលនេះបងរស់នៅក្នុងពិភពមួយដ៏សែនឯកា
ព្រោះតែជីវ៉ាគ្មានក្ដីមេត្តាទុករូបបងចោលតែម្នាក់ឯង
បងសែនចំបែង រសាត់ដូចផ្សែង កណ្ដោចកណ្ដែង
រសាត់អណ្ដែតម្នាក់ឯងលើវេហា
អាចដែរទេ គ្រាន់តែសុំនៅក្បែរអូន
អាចដែរទេ គ្រាន់តែចង់នៅក្បែរ
អាចមើលថែ រូបអូនគ្រប់ពេលវេលា
ទោះត្រឹមតែ១នាទីក៏ព្រមដែរ
ឲ្យតែស្នេហ៏អូនប្រណីដល់បង
ណានួនល្អង បងសុំប៉ុណ្ណឹងបានទេ
អូ​ ហូ តើនេះគឺជាស្នេហា
អូ ហូ ឬក៏ជាភាពឯកា
ម្ដេចក៏តាមបន្លាចខ្ញុំ
ម្ដេចក៏មិនយល់ចិត្តខ្ញុំ
តើឲ្យខ្ញុំរស់នៅបែបនេះមែនទេ
អាចដែរទេ គ្រាន់តែសុំនៅក្បែរអូន
អាចដែរទេ គ្រាន់តែចង់នៅក្បែរ
បងអាចមើលថែ ពុំងាមិនឲ្យរងា
ទោះត្រឹមតែ១នាទីក៏ព្រមដែរ
ឲ្យតែស្នេហ៏អូនប្រណីដល់បង
ណានួនល្អង បងសុំប៉ុណ្ណឹងបានទេ
អាចដែរទេ បងសុំធ្វើជាសង្សារស្រី បេះដូងបងពិតជាស្មោះភក្រ្ដី
ស្នេហ៏តែរូបថ្លៃ មិនក្បត់ដោះដៃសាវា
ទោះអូនឲ្យបងធ្វើអ្វីក៏ព្រមដែរ
ដើម្បីឲ្យអូនជឿថាបងមិនកិច្ចកែ
តើមាសស្នេហ៏ អូនពេញចិត្តហើយមែនទេ



Random Lyrics

HOT LYRICS

Loading...