azlyrics.biz
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

huoy meas – រាត្រីភ្នំពេញ lyrics

Loading...

ភ្នំពេញសែនសប្បាយ
ក្នុងពេលរាត្រី
នៅតាមដងវិថីរស្មីភ្លឺថ្លា

វាំងប្រាសាទសួនច្បារ
ដូចឋានសួគ៌ាគ្រប់គ្នាតែងកោតសរសើរ

ខ្លះនាំគូសង្សារយាត្រាកម្សាន្ត
ខ្លះនាំគ្នាជិះឡាន ខ្លះនាំគ្នាដើរ
ក្នុងសួនច្បាររៀបស្មើបុប្ផា
បង្ហើរគន្ធាមកប៉ះនាសា

ចិត្តក៏ឥតកង្វល់
បើបានមកយល់ភ្នំពេញកាលណា
ក្រុងរៀបថ្មីស្នាដៃអស្ចារ្យ
សង្ហាជាងក្រុងដទៃ

សមឋានៈប្រទេសដែលឯករាជ្យ
សត្រូវវាខ្លបខ្លាចមិនអាចមើលងាយ
រាស្រ្តសង្គមសព្វថ្ងៃក៏បាន
សប្បាយដោយសារបារមីសម្តេច

ចិត្តក៏ឥតកង្វល់
បើបានមកយល់ភ្នំពេញកាលណា
ក្រុងរៀបថ្មីស្នាដៃអស្ចារ្យ
សង្ហាជាងក្រុងដទៃ

សមឋានៈប្រទេសដែលឯករាជ្យ
សត្រូវវាខ្លបខ្លាចមិនអាចមើលងាយ
រាស្រ្តសង្គមសព្វថ្ងៃក៏បាន
សប្បាយដោយសារបារមីសម្តេច



Random Lyrics

HOT LYRICS

Loading...